នៅរសៀល ថ្ងៃទី 0៣ ខែសីហា ឆ្នាំ២០២៥នេះ 🙏ឧកញ៉ាសាស្ត្រាចារ្យបណ្ឌិត សាង អ៊ាប🙏 ប្រធានគណៈកម្មការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ រាជធានី-ខេត្ត និងជាប្រធានស្ដីទីសមាគមសហព័ន្ធធុរកិច្ចទីផ្សារបណ្ដាញកម្ពុជា និងជានិងជាស្ថាបនិកក្រុមហ៊ុនPSK 2005 Cambodia Co.,Ltd បានផ្តល់កិត្តិយសអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាល UMS របស់ក្រុមហ៊ុន PSK2005 Cambodia Co.,Ltdដែលមានសិក្ខាកាមជិត150នាក់ចូលរួម។
អញ្ជើញអមដំណើរនាឱកាសនោះមាន ៖ លោក បណ្ឌិត រ៉ង សារ៉ាន់ អនុប្រធានគណៈកម្មការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ រាជធានី-ខេត្ត និងជាស្ថាបនិកគម្រោងគ្លីនិកកសិកម្ម។ លោក បណ្ឌិត សួង សឿង អនុប្រធានគណៈកម្មការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ រាជធានី-ខេត្ត និងជានាយកប្រតបត្តិគម្រោងគ្លីនិកកសិកម្ម។
មានមតិសំណេះសំណាលបិទអង្គពិធី ឧកញ៉ាសាស្ត្រាចារ្យបណ្ឌិត សាង អ៊ាប បានលើកឡើងថា ការដែលមានវគ្គបណ្តុះបណ្តាលនេះឡើង គឺជាបន្ថែមចំណេះដឹងសម្រាប់លោកស្រី ដែលគន្លឹះសំខាន់ក្នុងការធ្វើអាជីវកម្ម និងត្រូវយកចំណេះជំនាញនេះទៅអភិវឌ្ឍន៍តំបន់ដែលខ្លួនរស់នៅនិងរួមគ្នាដើម្បីអភិវឌ្ឍន៍ប្រទេសជាតិយើងអោយកាន់តែមានភាពរីកចម្រើន។
លើសពីនេះ ឧកញ៉ាសាស្ត្រាចារ្យបណ្ឌិត ប្រធានបានប្តេជ្ញាថានឹងខិតខំបង្កើតការងារអោយកូនខ្មែរធ្វើអោយកាន់តែច្រើនឡើងតាមរយះការពង្រីកវិសាលភាពគម្រោងគ្លីនិកកសិកម្មផងដែរ៕
ក្រុមហ៊ុនPSK2005 Camboda Co.,Ltd បានវគ្គបណ្តុះបណ្តាលUMS មានសិក្ខាចូលរួមជាង130នាក់ នៅទីស្នាក់ការកណ្តាលក្រុមហ៊ុន នៅថ្ងៃទី03 ខែសីហា ឆ្នាំ2025។
កម្មវិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាព បណ្ឌិត រ៉ង សារ៉ាន់ អនុប្រធានគណៈកម្មការអភិវឌ្ឍ សេដ្ឋកិច្ចក្រៅប្រព័ន្ឋ រាជធានី-ខេត្ត និងជាស្ថាបនិកគម្រោងគ្លីនិកកសិកម្ម តំណាងដ៏ខ្ពង់ខ្ពស់ 🙏ឧកញ៉ាសាស្ត្រាចារ្យបណ្ឌិត សាង អ៊ាប 🙏ប្រធានគណៈកម្មការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ឋរាជធានី-ខេត្តនិងប្រធានស្តីទីសមាគមសហព័ន្ធធុរកិច្ចទីផ្សារបណ្ដាញកម្ពុជា។
UMSគឺវគ្គតម្រង់ទិសមួយសម្រាប់ថ្នាក់ដឹកនាំក្រុមហ៊៊ុនPSK2005 Cambodia Co.,Ltd មុនចូលប្រឡូកនិងក្នុងការប្រឡូកទីផ្សារបច្ចុប្បន្ន
នៅរសៀលថ្ងៃ02 ខែសីហា ឆ្នាំ២០២៥នេះ 5
លោកបណ្ឌិត សួង សឿង អនុប្រធានគណៈកម្មការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ រាជធានី-ខេត្តនិងជានាយកប្រតិបត្តិ គម្រោងគ្លីនិកកសិកម្ម តំណាងដ៏ខ្ពង់ខ្ពស់៖
ឧកញ៉ាសាស្ត្រាចារ្យបណ្ឌិត សាង អ៊ាប ប្រធានគណៈកម្មការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ រាជធានី-ខេត្តនិងជាប្រធានស្ដីទីសមាគមសហព័ន្ធធុរកិច្ចទីផ្សារបណ្ដាញកម្ពុជា
បានអញ្ជើញជាសហអធិបតី ក្នុងវគ្គបណ្តុះបណ្តាលUMSនៅទីស្នាក់ការកណ្តាល ក្រុមហ៊ុនPSK2005 Camboda Co.,Ltd ដែលមានសមាជិកចូលរួមជាង100នាក់។